ព័ត៌មានថ្មីៗ៖
 

ឃាត់ខ្លួនជន សង្ស័យគាស់ផ្ទះ ប្រជាពលរដ្ឋ ប្រគល់ឲ្យ នគរបាល

12 Aug 2013 17:44|ដោយ៖admin | សន្តិសុខសង្គម | មើល៖ 2636 | មតិ៖
 

ភ្នំពេញៈ ជនសង្ស័យ ម្នាក់ ដែលជាសន្តិសុខ ត្រូវប្រជាពលរដ្ឋ នាំឡោមព័ទ្ធចាប់ វាយទ្រោមខ្លួន រួចហើយប្រគល់ ឲ្យនគរបាល ចាត់ការទៅ តាមផ្លូវច្បាប់ បន្ទាប់ពី ជនសង្ស័យរូបនេះ ធ្វើសកម្មភាពគាស់ បន្ទប់ជួល របស់កម្មករ កម្មការិនី យកទ្រព្យសម្បត្តិ រើកកាយអស់មួយបន្ទប់ ហើយបន្តចូលមួយបន្ទប់ទៀត ក៏ត្រូវ អ្នករស់នៅ ជិតខាង ឃើញស្រែកចោឡោឡើង ទើបឈានឃាត់ខ្លួនជននោះបាន ។

ហេតុការណ៍នេះ កើតឡើងកាល ពីវេលាម៉ោង៨និង៣០នាទី ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៣ ស្ថិត នៅផ្ទះជួលភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

នគរបាលប៉ុស្តិ៍ចោមចៅ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ធីម ភាព ភេទប្រុស អាយុ២៥ឆ្នាំ មានមុខ របរជាសន្តិសុខវីអាយ ស្នាក់នៅផ្ទះជួលក្នុងភូមិ សង្កាត់កើត ហេតុខាងលើ រីឯជនរងគ្រោះវិញមានឈ្មោះ ហេង មួយគា ភេទស្រីអាយុ៤៩ឆ្នាំ មានមុខរបរជាលក់ដូរ ជាម្ចាស់ផ្ទះជួលខាងលើ ។

អ្នកស្រី ហេង មួយគា បានឲ្យដឹងថា ផ្ទះជួលរបស់គាត់ មានចំនួនជាង៣០បន្ទប់ ហើយជនសង្ស័យរូប ធ្វើសកម្មភាព គាស់បន្ទប់លេខ៦ និងលេខ៧ ហើយអ្នកជួល បន្ទប់ទាំងនេះ បានទៅធ្វើការអស់ហើយ ពុំ ស្គាល់ឈ្មោះនោះទេ ។

អ្នកស្រីបានបន្តថា មុនពេលកើតហេតុជនសង្ស័យ បានមកធ្វើសកម្មភាព គាស់បន្ទប់លេខ៦ ដោយបានចូលរើកកាយ រករបស់របរ ប៉ុន្តែពុំទាន់យកបានអ្វីច្រើននោះទេ បន្ទាប់ពីគេរើកកាយរួចហើយ គេកក៏បន្តទៅកាត់សោបន្ទប់លេខ៧មួយបន្ទប់ទៀត ចូលរើកកាយ ស្រប់ពេលនោះ អ្នករស់នៅក្បែរនោះ ចេញមកខាងក្រៅផ្ទះ ឃើញ ទ្វារបន្ទប់ចំហរក៏ដើរមកមើល ស្រាប់តែឃើញជនសង្ស័យ កំពុងតែធ្វើសកម្មភាព រើកកាយអីវ៉ាន់ ក៏ស្រែកឆោឡោឡើង ធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោ រត់ឡើងរបង ទៅ ខាងក្រោយ ប៉ុន្តែ ត្រូវបានប្រជាពលរដ្ឋ នាំដេញតាមឡោមព័ទ្ធ ចាប់បានវាយទ្រោមខ្លួន រួចហើយប្រគល់ទៅឲ្យនគរបាល ចាត់ទៅតាមផ្លូវច្បាប់ ។

អ្នកស្រីបានបន្តថា ជនសង្ស័យរូបនេះ គឺគាត់ឧស្សាហ៍ ឃើញមកដើរក្រវិច ក្រវែលម្តុំផ្ទះជួលនេះណាស់ តែគាត់ពុំដឹងថា គេជាជន ដូច្នេះនោះទេ ហើយកន្លងមកនៅម្តុំ ភូមិរបស់គាត់នេះ គឺធ្លាប់មានសកម្មភាព គាស់ផ្ទះយកទ្រព្យសម្បត្តិ របស់កម្មករកម្មការិនី ជាញឹកញាប់ណាស់ តែចាប់ពុំដែលបាននោះទេ សូម្បីតែអង្កបន្តិចបន្តួចទុក គ្រាន់ដាំហូបពេលចេញមកពីធ្វើការ ក៏វាលួចយកអស់ដែរ ដូច្នេះជនប្រភេទនេះ គួរ តែដាក់ទោសទាន់ឲ្យសមរម្យបន្តិច ដើម្បីឲ្យរៀងចាល៕

ប្រភព៖ DAP-NEWS

 
 
 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner