ព័ត៌មានថ្មីៗ៖
 

ក្មេងស្ទាវពីរ​ ក្រុមបង្កអុកឡុក នៅក្នុងក្លឹប អាវ៉ាឡន កម្លាំង អ ហ ចាប់បាន​ ៤នាក់ តែ ដោះលែង

12 Aug 2013 18:08|ដោយ៖admin | សន្តិសុខសង្គម | មើល៖ 2739 | មតិ៖
 

ភ្នំពេញ ៖ យ៉ាងហោចណាស់មានយុវជន ស្ទាវចំនួន៤នាក់ ត្រូវបានឃាត់ខ្លួនដោយ កម្លាំងកងរាជអាវុធហត្ថខណ្ឌ បន្ទាប់ពីមាន ជម្លោះវាយតប់គ្នា ក្នុងក្លឹបឌីស្កូយីហោអាវ៉ា ឡន ដែលហេតុការណ៍ទំនាស់នេះ ត្រូវបាន សាក្សីនិយាយថា ភាគីក្មេងស្ទាវចំនួន៤នាក់ បានព្យាយាមបង្ករឿងទៅលើភាគីម្ខាងទៀត ដែលមានគ្នា៤នាក់ ។ ទោះជាយ៉ាងណាក៏ ដោយ គ្មានការបញ្ជាក់ពីអត្ដសញ្ញាណជាក់ លាក់ណាមួយ ពីក្រុមស្ទាវបង្ករឿងក្នុងក្លឹប នេះទេ ។

ហេតុការណ៍ជម្លោះក្នុងក្លឹបរាំរែកពេល រាត្រីនេះ បានកើតឡើងកាលពីវេលាម៉ោង ១២និង២៥នាទីយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ ២០១៣ ក្នុងក្លឹបអាវ៉ាឡន ស្ថិតក្នុងអគារ ពាណិជ្ជកម្មអ៊ែតវូត តាមបណ្ដោយផ្លូវសហ ព័ន្ធរុស្សី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បង្កឡើងដោយយុវជនស្ទាវចំនួន៤នាក់ដែល ស្ថិតក្នុងអាការៈស្រវឹង ហើយទៅរករឿង បង្កជម្លោះជាមួយភាគីម្ខាងទៀត មានគ្នា៦ នាក់ កំពុងអង្គុយក្បែរតុគ្នានោះ ។

សាក្សីជាសន្ដិសុខបញ្ជាក់ថា នៅពេល កើតជម្លោះពួកគេបានឃាត់ជនបង្កឱ្យចេញ មកខាងក្រៅក្លឹប រួចបានប្ដឹងទៅកម្លាំងអាវុធ ហត្ថ ដើម្បីឃាត់ខ្លួនជនបង្ក យកមកចាត់ ការតាមច្បាប់ ។
សេចក្ដីរាយការណ៍ចុងក្រោយបានបញ្ជាក់ ថា ក្រោយនាំខ្លួនយុវជនទំនើងបង្ក ទៅកាន់ ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌសែន សុខ មិនបានចំអិនកំពឹសផង ក្រុមនេះត្រូវ បានដោះលែងទៅវិញអស់ មិនដឹងជាយ៉ាង ម៉េច ៕

ដោយៈ ដើមអម្ពិល

 
 
 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner