ព័ត៌មានថ្មីៗ៖
 

ស្ទូចបានត្រី snakehead ធំជាងគេ បំបែកឯកទគ្គកម្មពិភពលោក!

12 Aug 2013 19:57|ដោយ៖admin | ជីវិតកម្សាន្ត | មើល៖ 3181 | មតិ៖
 

សហរដ្ឋអាមេរិក៖ បុរសម្នាក់ចាប់ បានត្រីម៉្យាង ដែលជា ប្រភេទត្រី snakehead មួយធំជាងគេ រហូតបំបែក កំណត់ត្រាពិភពលោក។

លោក Caleb Newton បានបញ្ជាក់ថា លោកស្ទូច បានត្រីដែលមាន ទម្ងន់ជាង ៧គីឡូក្រាម ក្នុងកំឡុងពេល ប្រកួតស្ទូចត្រីមួយ ក្នុងភាគខាងជើង រដ្ឋ Virginia សហរដ្ឋអាមេរិក។ ត្រីនេះ ត្រូវបានគេដាក់ ឈ្មោះថា Frankenfish ដោយសារតែ រូបរាង និងភាពរស់រវើករបស់វា។ ប្រភេទត្រីនេះអាច ដកដង្ហើម និងរស់នៅ ក្នុងទឹករាក់ រឹភក់បាន។

យោងតាមកំណត់ត្រារបស់ គណៈកម្មាធិការ ឯកទគ្គកម្មពិភពលោក បានបង្ហាញថា ត្រី snakehead ឈ្មោះ Frankenfish នេះ ដណ្តើមបាន កំណត់ត្រា ជាត្រី ដែលធំជាងគេ ដោយយកឈ្នះត្រី snakehead ដែលចាប់បានក្នុងប្រទេសជប៉ុន កាលពីឆ្នាំ ២០០៤៕

 
 
 
 
 
 
 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner