ព័ត៌មានថ្មីៗ៖
 

​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍​គ្រោង​វិនិយោគទុន​១០០​លាន​​ដុល្លារ​អា​មេ​រិ​ក​បង្កើត​រោងចក្រ​ផលិត​រថយន្ដ​ម៉ាក​អង្គរ​

13 Aug 2013 18:35|ដោយ៖admin | សេដ្ឋកិច្ច | មើល៖ 1995 | មតិ៖
 

ភ្នំពេញ​ ៖​ ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍​គ្រោង​វិនិយោគទុន​១០០​លាន​ដុលារ​ អា​មេ​រិ​ក​ដើម្បី​បង្កើត​រោងចក្រ​ផលិត​ រថយន្ដ​ម៉ាក​អង្គរ​នៅ​កម្ពុ​ជានា​ពេល​ខាង​មុខ​នេះ​ ។​ ក្រុមហ៊ុន​ក៏​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​អ៊ី​តា​ឈី​ (HITACHI)​ របស់​ ជប៉ុន​ដើម្បី​នាំ​ចូល​នូវ​គ្រឿងបន្លាស់​មួយ​ចំនួន​ពី​ប្រទេស​ជប៉ុន​ផង​ដែរ​ ។​

​លោកស្រី​សៀង​ ចាន់​ហេង​ អគ្គ​នា​យិ​កា​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ក្រុមហ៊ុន​របស់​លោកស្រី​បាន​ ត្រៀម​រួចរាល់​នូវ​ទុន​វិនិយោគ​សម្រាប់​ បង្កើត​រោងចក្រ​ផលិត​រថយន្ដ​ម៉ាក​អង្គរ​ ហើយ​ក្រុមហ៊ុន​បាន​និង​កំពុង​រៀបចំ​ឥណ​ ទាន​ពី​ធនាគារ​ ហើយ​ខាង​ធនាគារ​ក៏​បាន​ រៀបចំ​ជា​ប្រាក់​កម្ចី​ដើម្បី​ការ​វិនិយោគ​ ជា​រួម​ផង​ដែរ​ ។​

​លោកស្រី​បាន​បញ្ជាក់​ថា​ គម្រោង​សម្រាប់​ទៅ​ថ្ងៃ​អនាគត​របស់​ក្រុមហ៊ុន​ លោកស្រី​ត្រូវធ្វើ​ឱ្យ​ទាល់តែ​បាន​នូវ​រោង​ ចក្រ​ផលិត​រថយន្ដ​អង្គរ​នេះ​ ហើយ​ក៏​ជា​ គោលដៅ​ដ៏​ធំ​របស់​ក្រុមហ៊ុន​នៅ​ក្នុង​ អាណត្ដិ​ទី​៥​នេះ​ផង​ដែរ​ ពីព្រោះ​អាណត្ដិ​មុន​ ក្រុមហ៊ុន​របស់​លោកស្រី​មានការ​ខ្វះ​ទុន​ វិនិយោគ​ខ្លះ​ក្នុង​ការ​បំពេញបន្ថែម​ ប៉ុន្ដែ​ ក្នុង​អាណត្ដិ​នេះ​ក្រុមហ៊ុន​មាន​គម្រោង​ ខ្ចីប្រាក់​វិនិយោគ​ពី​ធនាគារ​ដើម្បី​សម្រេច​ គោលដៅ​របស់​ខ្លួន​ឱ្យ​ទាល់តែ​បាន​។​ នៅ​ក្នុង​គម្រោង​បង្កើត​រោងចក្រ​នេះ​ដែរ​ គឺ​ក្រុមហ៊ុន​គ្រោង​ធ្វើ​នៅ​លើ​ផ្ទៃដី​២០​ ហិ​កតា​និង​ត្រូវ​ចំណាយ​ប្រាក់​ប្រហែល​ ជាង​១០០​លាន​ដុល្លារ​អា​មេ​រិ​ក​ទើប​អាច​បង្កើត​ជា​រោងចក្រ​ផលិត​រថយន្ដ​នេះ​បាន​ ។​ ហេតុនេះ​ហើយ​ទើប​ក្រុមហ៊ុន​ត្រូវការ​ ប្រាក់​កម្ចី​ពី​ធនាគារ​ដើម្បី​បំពេញបន្ថែម​នូវ​តម្រូវការ​របស់​ក្រុមហ៊ុន​ ហើយ​ប្រ​សិន​ បើសិនជា​ឥណទាន​របស់​ធនាគារ​មាន​ រយៈពេល​យូរ​នោះ​ការ​អូស​បន្លាយ​ក្នុង​ ការ​សាងសង់​របស់​ក្រុមហ៊ុន​ក៏​ត្រូវការ​ រយៈពេល​យូរ​ទៅ​តាម​នោះ​ដែរ​ម្យ៉ាងវិញទៀត​អចលនទ្រព្យ​របស់​យើង​សព្វ​ថ្ងៃនេះ​ គឺ​វា​អត់​ទាន់សភាពការណ៍​ទេ​ ។​

​លោកស្រី​អគ្គ​នាយិកា​បាន​បន្ថែម​ទៀត​ ថា​ នៅ​ក្នុង​គោលការណ៍​សាងសង់​រោងចក្រ​ នេះ​គឺ​ត្រូវការ​បុគ្គលិក​ចាប់ពី​៣០០​ទៅ​ ១.០០០​នាក់​ផង​ដែរ​ ប៉ុន្ដែ​នៅ​ក្នុង​ជំហាន​ ដំបូង​នេះ​យើង​ចាប់ផ្ដើម​ពី​ធនធានមនុស្ស​ ៣០០​នាក់​សិន​ហើយ​យើង​នឹង​អភិវឌ្ឍន៍​ ទៅ​តាម​ដំណើរការ​ជា​បន្ដបន្ទាប់​ ។​

​លោកស្រី​អគ្គ​នាយិកា​មាន​ប្រសាសន៍​ ថា​ ក្រុមហ៊ុន​របស់​លោកស្រី​គ្រោង​នឹង​ ចាប់​ដៃគូ​ផលិត​រថយន្ដ​ម៉ាក​អង្គរ​ជា​ មួយ​ក្រុមហ៊ុន​ជប៉ុន​ឈ្មោះ​ថា​ក្រុមហ៊ុន​ អ៊ី​តា​ឈី​ (HITACHI)​ ដោយ​វិស្វករ​ខ្មែរ​ ជា​អ្នក​ផលិត​រថយន្ដ​ហើយ​ក្រុមហ៊ុន​ជប៉ុន​ ជា​អ្នក​ផ្គត់ផ្គង់​គ្រឿងបន្លាស់​ដើម្បី​ផលិត​ រថយន្ដ​ដែល​ត្រូវ​ប្រើប្រាស់​គ្រឿងបន្លាស់​រាប់រយ​មុខ​ក្នុង​រថយន្ដ​មួយ​គ្រឿងក្នុង​ នោះ​គ្រឿងបន្លាស់​ប្រហែល​៧០​ភាគរយ​របស់​ក្រុមហ៊ុន​អ៊ី​តា​ឈី​ (HITACHI)​ គ្រឿងបន្លាស់​មួយ​ចំនួន​ទៀត​យក​មក​ពី​ ប្រទេស​ជប៉ុន​ហើយ​គ្រឿងបន្លាស់​មួយ​ ចំនួន​ទៀត​ដំឡើង​នៅ​រោងចក្រ​ក្នុង​ប្រទេស​ កម្ពុជា​ ។​ នៅ​ពេល​ផលិត​រថយន្ដ​ម៉ាក​អង្គរ​ នេះ​បាន​ហើយ​យើង​អាច​បម្រើ​តាម​តម្រូវ​ ការ​ក្នុងស្រុក​និង​ធ្វើការ​នាំ​ចេញ​ទៅ​លក់​ នៅ​ក្រៅប្រទេស​ផង​ដែរ​ ៕

 
 
 
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner