ព័ត៌មានថ្មីៗ៖
 

មាន iPad ទំហំ ១៣អ៊ីញ​ទៀត ឈ្មោះ Maxi ពិត​អត់?

14 Aug 2013 09:33|ដោយ៖Anonymous | អន្តរជាតិ | មើល៖ 1924 | មតិ៖
 
ផលិតផល​របស់ Apple ពពួក iDevice ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ មាន​​ផ្ទុះ​ដំណឹង​​ជា​ច្រើន​​បន្ត​បន្ទាប់​គ្នា​ ដោយ​គេ​រំពឹង​ថា ក្រុមហ៊ុន​នឹង​អភិវឌ្ឍ​ iDevice របស់​ខ្លួន​មិន​ត្រឹមតែ​ល្បឿន​ដំណើរការ ​​​និង​បំពាក់​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ​ប៉ុណ្ណោះ​ទេ​ ​ថែម​ទាំង​ពង្រីក​ទំហំ​អេក្រង់​ទៀត ជាក់​ស្ដែង​ល្បី​ចេញ iPad អេក្រង់ ១២,៩អ៊ីញ។
អាន៖ ធ្លាយវីដេអូ​យ៉ាង​អាថ៌កំបាំង​របស់ iPhone 5C និង iPad 5 លើ​បណ្ដាញ​អ៊ីនធឺណិត

ខណៈ iPad 5 មិន​ទាន់​ត្រូវ​បាន​សម្ពោធ​ចេញ​ជា​ផ្លូវការ​នោះ ស្រាប់​តែ​ពេល​នេះ​ល្បី​មាន iPad ឈ្មោះ​ថ្មី​មួយ​ទៀត​នោះ​គឺ iPad Maxi មាន​អេក្រង់ ១២,៩អ៊ីញ។ ៣សន្លឹក​ខាង​លើ​នេះ គេ​បាន​យក iPad ថ្មី Maxi ទៅ​ប្រៀបធៀប​រូបរាង និង​ទំហំ​ជា​មួយ iPad 4​ ជា​មួយ iPad mini, iPad 5 ដែល​មិន​ទាន់​ចេញ​ជា​ផ្លូវការ និង MacBook Air។

លក្ខណៈ​ពិសេស​គួរ​កត់​សំគាល់​របស់ iPad Maxi គឺ​មាន​អេក្រង់ ១២,៩អ៊ីញ​ធំ​ជាង​ស៊េរី​មុនៗ ៤០% ហើយ resolution ក៏​ដូច្នោះ​ដែរ​គឺ 3360 x2520px អេក្រង់ Retina។ ទោះ​ជា​យ៉ាងណា ពុំ​ទាន់​មាន​ប្រភព​ណា អាច​បញ្ជាក់បាន​ថា នឹង​ចេញ​នៅ​ពេល​ណា​ទេ។
 
 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner