ព័ត៌មានថ្មីៗ៖
 

ការ​ឆ្នៃ​ប្រឌិត​ថ្មី​ ព្រាយ​និង​អប្សរា​រាំ​ជាមួយ​គ្នា​ក្នុង​ចម្រៀង​ខ្មែរ​ ដូច​ហូលីវូដ​អញ្ចឹង!

10 Aug 2013 16:10|ដោយ៖admin | ជីវិតកម្សាន្ត | មើល៖ 2741 | មតិ៖
 

នៅ​បណ្ដាញ​សង្គម​ហេ្វសបុក​ មាន​បទ​ចម្រៀង​ របស់​ខ្មែរ​ថ្មី​មួយ​បទ ​អ្នក​សំដែង​បាន​តែង​ខ្លួន​ជា​ព្រាយ​បិសាច​រាំ​តាម​ចង្វាក់​ភ្លេង និង​មាន​លាយ​អប្សរា​រាំ​លើ​ឆ្នេរ​ខ្សាច់​ដែល​នេះ​បទ​នេះ​ត្រូវ​បាន​អ្នក​លេង​ហ្វេសបុក​មួយ​ចំនួន​សរសើរ​ថា​ ជា​ការ​ឆ្នៃ​ប្រឌិត​ថ្មី ប៉ុន្តែ​ខ្លះ​ទៀត​ថា​ គួរ​ឲ្យ​ខ្លាច​ទៅ​វិញ​។

​បើ​តាម​គណនី​ហ្វេសបុក​មួយ​ឈ្មោះ​ថា ចៃហ្វេសបុក​ ដែល​បាន​បង្ហោះ​ វីដេអូ​នេះ បាន​សរសេរ​ថា “នេះ​ជា​វីដេអូ​ចម្រៀង​ថ្មី ដ៏​ប្លែក​អស្ចារ្យ របស់​ក្រុម​ចម្រៀង Indradevi ពួកគេ​ពិតជា​មាន​គំនិត​ច្នៃប្រឌិត​មែន ! បទ​នេះ​ដែរ ស្ថិត​ក្នុង​ Album “Thousands Tomorrows” ដែលចេញផ្សាយកាលពីថ្ងៃទី៨ ខែ​សីហា ឆ្នាំ២០១៣​កន្លង​ទៅ ។

ហើយ​ក៏​មាន​អ្នក​មើល​មួយ​ចំនួន​បាន​​បញ្ចេញ​មិត​គាំទ្រ​ថា ដូចជា គណនី​ Meily Meily បាន​បញ្ចេញ​មតិ​ថា សិល្បៈ​សហសម័យ​ល្អ​មែន លាយ​ជាមួយ​សិល្ប​ខ្មែរ​ទៀត​អស្ចារ្យ​ណាស់​គាំទ្រ។

ស្រដៀង​គ្នា​នេះ​ដែរ គណនី​ Sarun Sithy បាន​បញ្ចេញ​មតិ​លើក​សរសើរ​ថា ” នេះ​គឺជា​សមាហរណកម្ម​មួយ​ដ៏​អស្ចារ្យ ទាំង​បទ​ភ្លេង ទាំង​អ្នក​ច្រៀង ទាំង​អ្នក​សម្ដែង ទាំង​ការ​តុបតែង​គឺ​ល្អ​ឥតខ្ចោះ ។ នេះ​គឺ​ក្រុម​អ្នក​និពន្វ​និង​ដឹង​នាំ​កំពុង​តែ​លើក​ស្ទួយ​តម្លៃ​របស់​សិល្បៈ​វប្បធម៌​ខ្មែរ​យើង​យ៉ាង​ពេញ​ទំហឹង​ហើយ ។

ទន្ទឹម​នឹង​នេះ​ដែរ​ក៏​មាន​​ អ្នកមើល​មួយ​ចំនួន​បាន​រិះគន់​ផង​ដែរ ដូចជា គណនី​ Chantha Say បាន​បញ្ចេញ​មតិ​ថា “គួរ​ឲ្យ​ខ្លាច​ណាស់” ។ គណនី​មួយ​ទៀត​ឈ្មោះ​ Nalie Sweetie បាន​សរសេរ​ថា “គួរ​អោយ​ខ្លាច​មើល​ហើយ​ក្លាយ​យល់សប្ដិ​អាក្រក់”។

 
 
 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner