ព័ត៌មានថ្មីៗ៖
 

ខឹ​ងគេ​និយាយដើម​យក​ដុំថ្ម​គប់​គេ​រងរបួស​ធ្ងន់ ត្រូវ​ចាប់ខ្លួន​ទៅ​តុលាការ​

15 Aug 2013 19:09|ដោយ៖admin | សន្តិសុខសង្គម | មើល៖ 3039 | មតិ៖
 
បាត់ដំបង​៖​បុរស​ម្នាក់​ដោយ​ខឹង​នឹង​មិត្តភក្តិ​រួម​វង់​ផឹកស៊ី​និយាយដើម ក៏​យក​ដុំថ្ម​គប់​ហើយ​វាយ​បណ្តាលអោយ​របួស បន្ទាប់មក​ក៏​រួច​គេចខ្លួន​មួយរយៈ តែ​ត្រូវ​កំលាំង​អាវុធហត្ថ​ស្រុក​មោង​ឬ​ស្សី​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​កាល​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៣ បញ្ជូនទៅ​តុលាការ ពីបទ​ហឹ​ង្សា​ដោយ​ចេតនា​។​

​ហេតុការណ៍​ប្រើ​អំពើ​ហឹ​ង្សា​នេះ​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៣ នៅ​ចំណុច​ភូមិ​គារ​៣ ឃុំ​គារ ស្រុក​មោង​ឬ​ស្សី បណ្តាល​ឲ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់​ហើយ​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​បាន​នៅ​រសៀល​ថ្ងៃទី​១៤​ខែសីហា​ឆ្នាំ​២០១៣​នៅ​ភូមិ​ជ្រៃ​២ ឃុំ​ជ្រៃ ស្រុក​មោង​ឬ​ស្សី​ខេត្តបាត់ដំបង​បន្ទាប់ពី​ពេល​ទទួល​ពាក្យបណ្តឹង​ពី​ក្រុមគ្រួសារ​ជនរងគ្រោះ​។​

​លោក​សោម រ៉ាវុធ​មេ​បញ្ចា​ការរង​អាវុធហត្ថ​ស្រុក​មោង​ឬ​ស្សី​បានអោយដឹងថា បុរស​សង្ស័យ​ឈ្មោះ​គួ ឆាន់​នី​អាយុ​៣៣​ឆ្នាំ​មុខរបរ​កម្មក​រស់នៅ​ភូមិ​ជ្រៃ​២​ឃុំ​ជ្រៃ​ស្រុក​មោង​ឬ​ស្សី​ខេត្តបាត់ដំបង​។​ចំណែក​បុរសរងគ្រោះ​មានឈ្មោះ​ពឿ​ន​ណាក់​អាយុ​៣៣​ឆ្នាំ​រងរបួស​បែកក្បាល​បែក​មុខមាត់​ព្រមទាំង​ដៃ​ដោយសារ​ត្រូវ​ដុំថ្ម​មាន​ទីលំនៅ​ភូមិ ឃុំ​ជាមួយគ្នា​។​

​លោក​មេបញ្ជាការរង​ស្រុក​បាន​ដកស្រង់​សំដី​របស់​សាក្សី​ដែល​បាន​អង្គុយ​ផឹកស៊ី​ជាមួយគ្នា​មក​បញ្ជាក់ថា​កាលពី​ម៉ោង​១១​ព្រឹក​ថ្ងៃទី​៩​ខែសីហា​ឆ្នាំ​២០១៣​បន្ទាប់ពី​ផឹកស៊ី​ជុំគ្នា​រួច​ដោយ​ម្នាក់ៗ​មាន​សភាព​ស្រវឹង​រៀងៗ​ខ្លួន​។ ហើយ​ជនរងគ្រោះ​ឈ្មោះ ពឿ​ន ណាក់ បាន​និយាយដើម​ជនសង្ស័យ​ថា កន្លងមក​បាន​ជេរ​ម្តាយ​ខ្លួន​រួច​ក៍​មានការ​ទាស់សំដី​គ្នា​យ៉ាង​តឹងសរសៃក ទើប​ឈានទៅ​វាយតប់​គ្នា​ដោយ​ជនសង្ស័យ​បាន​យក​ដុំថ្ម​វ៉ៃ​ត្រូវ​ក្បាល​ជនរងគ្រោះ​បណ្តាល​ឲ្យ​បែក​ហូរឈាម​ព្រមទាំង​ដាល់​ចំ​មុខជា​ច្រើន​ដៃ​និង​វ៉ៃ​មួយ​កែងដៃ​ត្រូវ​ក្បាល​រងរបួស​ជា​ទម្ងន់​តែម្តង​។​ក្រោយ​ធ្វើ​សកម្មភាព​រួច​ជនសង្ស័យ​បាន​រត់​គេចខ្លួនបាត់​។ លុះដល់​វេលា​ម៉ោង​១៦​រសៀល​ថ្ងៃទី​១៤​ខែសីហា​ឆ្នាំ​២០១៣​សមត្ថកិច្ច​អាវុធហត្ថ​ស្រុក​បាន​ស្រាវជ្រាវ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​តាម​ពាក្យបណ្តឹង​របស់​ក្រុមគ្រួសារ​ជនរងគ្រោះ​ហើយ​នាំមក​សាកសួរ​នៅ​បញ្ជាការ​ដ្ឋា​អាវុធហត្ថ​ស្រុក​។​

​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​ខ្លួន​ពិតជា​បាន​វ៉ៃ​និង​យក​ដុំថ្ម​គប់​ទៅលើ​ជនរងគ្រោះ​ពិតប្រាកដ​មែន​ព្រោះតែ​ជនរងគ្រោះ​ដើរ​និយាយដើម​ខ្លួន​ហើយ​ម្យ៉ាង​ដោយសារ​ស្រវឹងស្រា​ផង​។​

​លោក​ប៉ោ សុង​ឃាង​មេ​បញ្ចា​ការ​អាវុធហត្ថ​ស្រុក​មោង​ឬ​ស្សី​បាន​ឲ្យ​ដឹងថា​យោង​​តាម​ពាក្យបណ្តឹង​របស់​គ្រួសារ​ជនរងគ្រោះ​និង​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​សមត្ថកិច្ច​
​ជំនាញ​បាន​កសាង​សំណុំរឿង​ពីបទ​ហឹ​ង្សា​ដោយ​ចេតនា​បញ្ជូនទៅ​តុលាការខេត្ត​នៅ​រសៀល​ថ្ងៃទី​១៥​ខែសីហា​ឆ្នាំ​២០១៣​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​៕​
 
 
 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner