ព័ត៌មានថ្មីៗ៖
 

ទុស្សេ​ចរន្ត​អគ្គិសនី​ឆេះ​ផ្ទះ​ប្រជា​ពល​រដ្ឋ​០៥​ខ្នង​ខ្ទេច​​ សល់​តែ​ផេះ​ផង់​ នៅសង្កាត់​អូរ​អំ​បិល ​ក្រុង​សេរី​សោភ័ណ្ឌ​

21 Jan 2014 15:05|ដោយ៖phanith | អន្តរជាតិ | មើល៖ 1720 | មតិ៖
 

ខេត្ត​បន្ទាយមាន​ជ័យ ៖ ផ្ទះ​ប្រ​ជា​ពល​​រដ្ឋ​០៥​ខ្នង​ដែល​មាន​ទី​តាំងស្ថិត​នៅ​ភូមិ​គោរដ្ឋាន​ សង្កាត់​អូរ​អំ​បិល ​ក្រុង​សេរីសោភ័ណ្ឌ​ ត្រូវ​ភ្លើង​ឆាប​ឆេះអស់​គ្មាន​សល់ កាលពី​វេលា​ម៉ោង​ជាង​៩​ព្រឹក​​ថ្ងៃទី​២១ មករា ២០១៤​ ។

បើតាមសេចក្តី​រាយការ​ណ៍បានឱ្យដឹងថា​ ក្នុង​ហេតុការ​ណ៍​អគ្គិ​ភ័យ​នេះ ​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​របស់ស្នងការ​ដ្ឋាន​នគរបាលខេត្ត​២​គ្រឿង​បាន​ចេញ​អន្តរ​គមន៍​បាញ់​ទឹក​ពន្លត់ ហើយដល់​ម៉ោង​១០​ព្រឹក​ភ្លើង​រលត់​ទាំង​ស្រុង​ និង​មិន​បណ្តាល​ឱ្យអ្នកណាម្នាក់​ស្លាប់​ ឫរងរបួស​នោះ​ទេ ។

សេចក្តី​រាយការណ៍​បន្តថា ចំពោះ​មូល​ហេតុ គេ​សង្ស័យ​ទុស្សេចរន្ត​អគ្គិសនី​ ហើយ​ទំ​ហំ​នៃការ​ខូត​ខាត​គេ​មិន​ទាន់​ដឹង​នៅ​ឡើយទេ ៕​

 
កោះសន្តិភាព
 
 
 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner