ព័ត៌មានថ្មីៗ៖
 

ទឹក​ជំនន់​នៅ​រដ្ឋ​ធានី​ឥណ្ឌូ​ណេស៊ី​ស្លាប់​8​នាក់​មនុស្ស​ជាង​6​ម៉ឺន​នាក់​ជម្លៀស​ចេញ​

22 Jan 2014 08:34|ដោយ៖phanith | អន្តរជាតិ | មើល៖ 1867 | មតិ៖
 

មន្ត្រី​ឥណ្ឌូ​ណេស៊ី​ទាំងឡាយ​គូស​បញ្ជាក់​ថា​ ទឹក​ជំនន់​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៨​នាក់​រួច​ហើយ និង​បង្ខំ​ឱ្យ​ជម្លៀស​មនុស្ស​ចេញ​ជាង​៦០.០០០​នាក់​នៅ​ក្រុង​ហ្សា​ការតា​​ រដ្ឋ​ធានី​ឥណ្ឌូ​ណេស៊ី​​ដោយ​សារ​​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង ។​លោក​បាស៊ូ​គី​ រ៉ាហ៍​ម៉ាដ​ មន្ត្រី​នៃ​ទី​ភ្នាក់​ងារ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​​ក្រុង​ហ្សា​ការតា​​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​២០​ មករា ថា​ ចំនួន​មនុស្ស​ដែល​ជម្លៀស​ចេញ​រហូត​មក​​ទល់​ពេល​នេះ​មាន​៦៣.៩៥៨​នាក់​ ដោយ​ពួក​គេ​ភៀស​ខ្លួន​មក​កាន់​ទីតាំង​ចំនួន​២៩៧​កន្លែង ។​

លោក​បន្ត​ថា​ មនុស្ស​៨​នាក់​បាន​ត្រូវ​ស្លាប់​ដោយ​លង់​ទឹក​ ឬ​ត្រូវ​ខ្សែ​ភ្លើង​ឆក់ ។​ យើង​បាន​ប្រាប់​ដល់​ប្រជា​ជន​ ពិសេស​បណ្តា​មនុស្ស​ដែល​ស្ថិត​ក្នុង​ជម្រក​បណ្តោះ​អាសន្ន​ឱ្យ​នៅ​តែ​មាន​ការប្រុង​ប្រយ័ត្ន​ ដោយ​ខាង​ឧតុ​និយម​ព្យាករណ៍​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​ថែម​ទៀត​នា​សប្តាហ៍​នេះ ។​ក្រុង​ហ្សា​ការតា​​ចាប់​តាំង​ពី​ថ្ងៃ​ទី​១៤​ មករា​ មក​រង​គ្រោះ​ដោ​យសារ​ទឹក​ជំនន់​បណ្តាល​មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ។​

ទឹក​ជំនន់​និង​ការ​បាក់​ដី​ក៏​កើត​មាន​ផង​ដែរ​នៅ​តំបន់​ឯទៀតៗ​របស់​ឥណ្ឌូ​ណេស៊ី​ដូច​ជា​​ នៅ​ទីក្រុង​ប៉េកា​ឡុង​ហ្គាន​ ខេត្ត​កោះ​ជ្វា​កណ្តាល​ ព្រម​ទាំង​នៅ​ខេត្ត​សូ៊​ម៉ាត្រា​ខាងត្បូង​ ខេត្ត​សូឡា​វេស៊ី​ខាង​ត្បូង​ និង​ខេត្ត​ហ្សាម​ប៊ី​ ញ៉ាំង​ឱ្យ​មាន​ការ​​ជម្លៀស​មនុស្ស​ចេញ​ជា​ច្រើន​ពាន់​នាក់៕​

 
កោះសន្តិភាព
 
 
 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner