ព័ត៌មានថ្មីៗ៖
 

អេឡិច សូហ្ស៉ា​ បង្ហាញ​ភាព​ស្រើបស្រាល​ជា​មួយ​គូស្នេហ៍​ថ្មី

10 Aug 2013 17:23|ដោយ៖admin | ជីវិតកម្សាន្ត | មើល៖ 2474 | មតិ៖
 

តារា​សម្ដែង​លោក​អេឡិច សូហ្ស៉ា បាន​បង្ហាញ​ភាព​ផ្អែមល្ហែម​ជា​មួយ​និង​សង្សារ​​ថ្មី​របស់​ខ្លួន តាម​​រយៈ​រូប​ថត​ជា​ច្រើន​សន្លឹក​នៅ​លើ​ទំព័រ​Facebook របស់​ខ្លួន។

ក្រោយ​ពី​ចែក​ផ្លូវ​ជា​មួយ​កញ្ញា​គង់ ច័ន្ទរដ្ឋា អតីត​សង្សារ​ចាស់ លោក​អេឡិច សូហ្ស៉ា បាន​កំពុង​តែ ផ្អែមល្ហែម​ជា​ខ្លាំង​ជា​មួយ​សង្សារ​ថ្មី​របស់​លោក គឺ កញ្ញា សុផា លីដា តារា​សម្ដែង​ និង​ម៉ូដែល​នៅ​ក្នុង​ក្រុម Sun Models cambodia។ នៅ​ថ្ងៃ​នេះ រូប​ថត​របស់​លោក និង កញ្ញា សុផា លីដា ជា​ច្រើន​សន្លឹក​បាន បង្ហោះ​​បង្អួត​មិត្តភ័ក្ដិ​របស់​ខ្លួន នៅ​ក្នុង ទំព័រFacebook របស់​លោក។

នៅ​ក្នុង​រូប​ភាព បាន​បង្ហាញ​ពី​ទិដ្ឋភាព ខួប​កំណើត​មួយ ដែល​អាច​ជា ខួប​របស់ លោក​អេឡិច សូហ្ស៉ា ឬក៏ ជា​របស់​កញ្ញា សុផា លីដា។ លោក​អេឡិច សូហ្ស៉ា​បាន​ឱប និង ថើប សង្ហារ​​ថ្មី​របស់​ខ្លួន​​យ៉ាង​ជិត​ស្និទ្ធ​​បំផុត ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន ច្រណែន​លោក​មិន​តិច​នោះ​ឡើយ។

ឆ្លើយ​ឆ្លង​ជា​មួយ​អ្នក​សារព័ត៌មាន តាម​រយៈ Facebook លោក​អេឡិច សូហ្ស៉ា​ បាន​បញ្ជាក់​ប្រាប់​ថា រូប​នេះ​គឺ​លោក​បាន​ថត​កាល​ពី​យប់មិញ ក្នុង​ពិធី​ខួប​កំណើត​គម្រប់​ខួប​២០ឆ្នាំ របស់​សង្សារ​ថ្មី​របស់​លោក គឺ​កញ្ញា សុផា លីដា។

លោក​បាន​ប្រាប់​ថា ក្នុង​ពិធី​ខួប​ដែល​បាន​ធ្វើ​កាល​ពី​យប់មិញ​នេះ គឺ​ធ្វើ​ឡើង​មិន​ធំដុំ​នោះ​​ឡើយ ដោយ​នៅ​ក្នុង​នោះ សង្សារ​របស់​លោក បាន​ហៅ​តែ​មិត្តភ័ក្ដិ​ស្និទ្ធៗ​តិចតួច​ចូល​រួម​តែ​ប៉ុណ្ណោះ ហើយ​ភាគ​ច្រើន គឺ​ជា​សមាជិក​ក្នុង​ក្រុម Sun Models cambodia ។

ទោះ​បី​ជា​មាន​ភាព​ស្និទ្ធ​ស្នាល​បែប​នេះ​ក្ដី តែ​លោក​អេឡិច សូហ្ស៉ា​ បាន​​ប្រាប់​ថា មិន​ទាន់​ប្រាកដ​ជា​មួយ​គ្នា​១០០% នោះ​ឡើយ បច្ចុប្បន្ន​ស្ថិត​ក្នុង​ដំណាក់​ការ​យល់​ចិត្ត​គ្នា​នៅ​ឡើយ​ទេ៕

 
 
 
 
 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner