ព័ត៌មានថ្មីៗ៖
 

ថៃ​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​ដើម្បី​ដោះស្រាយ​ជាមួយ​បាតុកម្ម​

22 Jan 2014 11:43|ដោយ៖phanith | អន្តរជាតិ | មើល៖ 1838 | មតិ៖
 

រដ្ឋាភិបាល​ថៃ​កាលពី​ថ្ងៃ​អង្គារ ទី​២១ ខែមករា​បាន​ប្រកាស​ដាក់​ប្រទេស​ស្ថិត​នៅក្នុង​សភា​មាន​អាសន្ន​នៅ​រាជធានី​បាងកក​និង​នៅ​តំបន់​ជុំវិញ​ដើម្បី​ដោះស្រាយ​ជាមួយ​ការ​ធ្វើ​បាតុកម្ម​ដែល​បាន​កូរ​អោយ​មាន​អំពើ​ហិង្សា​។ រដ្ឋមន្ដ្រី​ក្រសួង​ការងារ​លោក ចា​ឡឺម យូ​បំរុង បាន​ប្រកាស​ថា​ វិធានការ​នេះ​នឹង​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃ​ពុធ និង​បន្ដ​សម្រាប់​រយៈពេល​៦០​ថ្ងៃ​។​

​ក្រឹត្យ​ប្រកាស​ដាក់​ប្រទេស​នៅក្នុង​សភាព​អាសន្ន​នេះ​បាន​ពង្រីក​អំណាច​កម្លាំង​សន្ដិសុខ​អោយ​កាន់​តែ​ខ្លាំង​ទូលំទូលាយ​ក្នុង​ការ​ចេញ​បញ្ជា និង​ស្រាវជ្រាវ​ចាប់ខ្លួន និង​ឃុំខ្លួន​មនុស្ស​ដោយមាន​ការ​ទទួល​ខុសត្រូវ​ពី​តុលាការ​និង​ពី​សភា​មាន​កំរិត​។​

​បាតុករ​បាន​ទាមទារ​អោយ​លោកស្រី យី​ង​ឡាក់ ​ស៊ី​ណា​វ៉ា​ត្រា លាលែង​ពី​មុខ​ដំណែង​នាយក​រដ្ឋមន្ដ្រី​ដើម្បី​បើកផ្លូវ​អោយ​មាន​រដ្ឋាភិបាល​តែងតាំង​មួយ​ដើម្បី​អនុវត្តន៍​ការកែទម្រង់​ក្នុង​ការ​ប្រយុទ្ធ​នឹង​អំពើ​ពុក​រលួយ​។ លោកស្រី យី​ង​ឡាក់ បាន​កោះហៅ​អោយ​មាន​ការបោះឆ្នោត​នៅ​ថ្ងៃទី​០២ ខែកុម្ភៈ ប៉ុន្ដែ​បាតុករ​បាន​ទ​ទូត​ថា ពួកគេ​នឹង​ធ្វើ​ពហិការ​។​

​ការ​ដាក់​រដ្ឋ​ក្នុង​សភា​អាសន្ន​នេះ​បន្ទាប់ពី​មានការ​វាយប្រហារ​កាន់​តែ​ខ្លាំង​ឡើង​នៅ​កន្លែង​ធ្វើបាតុកម្ម​ដែល​បណ្ដាល​អោយ​រដ្ឋាភិបាល​និង​បាតុករ​បន្ទោស​គ្នា​ទៅវិញទៅមក​។ ការវាយប្រហារ​ទាំងនេះ​មានការ​គប់​គ្រាប់បែក​ក្នុង​ពេល​ថ្ងៃ​ចែស និង​បន្ដ​ដោយ​ការ​បាញ់​កាំភ្លើង​។ កាលពី​ថ្ងៃអាទិត្យ​មនុស្ស​២៨​នាក់​បាន​រង​របួស​នៅពេល​គ្រាប់បែក​២​គ្រាប់​ត្រូវ​បាន​គេ​គប់​នៅ​កន្លែង​ធ្វើបាតុកម្ម​មួយ​នៅក្នុង​ចំណោម​កន្លែង​ធ្វើបាតុកម្ម​ជាច្រើន​បង្កើត​ឡើង​នៅ​ផ្លូវ​ត្រឡែងកែង​ដ៏​សំខាន់ៗ​នៅ​ទីក្រុង​បាងកក​។​

​ការវាយប្រហារ​ដោយ​គ្រាប់បែក​មួយទៀត​ទោ​លើ​ការ​ដើរ​របស់​បាតុករ​កាលពី​ថ្ងៃ​សុក្រ​កន្លងមក​បាន​សម្លាប់​បុរស​ម្នាក់ និង​បណ្ដាល​អោយ​រងរបួស​ជាច្រើន​នាក់​។ ពុំ​មាន​ការ​ចាប់​ខ្លួន​ត្រូវ​បាន​ធ្វើឡើង​នៅ​ក្នុង​ការវាយប្រហារ​ណា​មួយ​នោះ​ទេ​។​

​មនុស្ស​៩​នាក់​ត្រូវ​បាន​សម្លាប់​និង​រាប់​រយ​នាក់​បាន​រង​របួស​នៅក្នុង​អំពើ​ហិង្សា​ចាប់តាំងពី​បាតុកម្ម​បាន​ចាប់​ផ្ដើម​កា​ល​ពី​ដើមខែ​វិច្ឆិកា​។ ​បាតុករ​បាន​បង្កើន​យុទ្ធវិធី​របស់​ពួកគេ​នៅក្នុង​ខែ​នេះ​ជាមួយ​ការ​គម្រាម​ដើម្បី​បិទ​ទីក្រុង​បាងកក​កុំ​អោយ​រដ្ឋាភិបាល​ដំណើរ​ការ​បាន​៕​

 
 
ថា​លី​យ៉ាន
 
 
 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner