ព័ត៌មានថ្មីៗ៖
 

ពុទ្ធ ហ៊ុ​ច ប្រកាស​វ៉ៃ​ជាមួយ ឯម ខ្លឹម​ខ្មៅ​

22 Jan 2014 11:59|ដោយ៖phanith | ព័ត៌មានកីឡា | មើល៖ 1766 | មតិ៖
 

ពុទ្ធ ហ៊ុ​ច អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា បាន​ប្រកាស​វ៉ៃ​ជាមួយ​ឯម ខ្លឹម​ខ្មៅ អ្នក​ប្រដាល់​ក្លិប​ឫទ្ធី​ពោធិ​សែន​ជ័យ នា​ថ្ងៃ​សុក្រ ទី​២៦ ខែមករា ឆ្នាំ២០១៤​ នៅ​លើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ​។

ក្រុម​អ្នក​វិភាគ​កីឡាប្រដាល់​ក្នុងស្រុក​បាន​និយាយ​ថា ពុទ្ធ​ហ៊ុ​ច​មាន​ម​ហិ​ច្ឆិ​តា​ធំ​ពេក​ហើយ ដែល​ឡើង​វ៉ៃ​ជាមួយ​ឯម ខ្លឹម​ខ្មៅ​នេះ។​ខ្លឹម​ខ្មៅ គេ​មាន​ថ្វី​ជើង​ទាត់​ខ្លាំង ហើយ​ស្នៀត​កែង​និង​ជង្គង់​របស់​គេ​មិន​ងាយ​នរណា​យកឈ្នះ​គេ​បាន​នោះ​ទេ​។ ឯម ខ្លឹម​ខ្មៅ ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយ​រូប ដែល​មិន​ចេះ​ខ្លាច​នរណា ទោះជា​ជួប​ជើង​ខ្លាំង​ជាង​គេ​ក្តី ក៏​គេ​មិន​ញញើត​ដែរ កុំថាឡើយ​ត្រឹម​ពុទ្ធ

ហ៊ុ ​ច​ដែល​ទើប​មានឈ្មោះ​បោះ​សម្លេង​នោះ។​សំរាប់​ការ​ជួប​គ្នា​រវាង​ពុទ្ធ ហ៊ុ​ច​និង ឯម ខ្លឹម​ខ្មៅ​នេះ ពុំ​មាន​អ្នកណា​មាន​ជំនឿ​ចិត្ត​ថា​ពុទ្ធ​ហ៊ុ​ច​ឈ្នះ​នោះ​ឡើយ។​ប៉ុន្តែ​ទោះជា ​យ៉ាងណា​គេ​ក៏​មិនអាច​មើល​ស្រាល​ចំពោះ​ពុទ្ធ​ ហ៊ុ​ច​ បាន​ដែរ ព្រោះ​ពុទ្ធ ហ៊ុ​ច​ មួយ​រយៈពេល​ចុងក្រោយ​នេះ គេ​ហាក់ដូចជា​វ៉ៃ​ល្អ​និង​មានការ​រីកចំរើន​ច្រើន​លើ​ក្បាច់​ប្រដាល់។ ហ៊ុ​ច ប្រកួត​ចុងក្រោយ​បំបាក់​ឡុង សុវណ្ណ​ពៅ អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា ក្នុង​ទឹក​ទី​៤​។​

ចំណែក ឯម ខ្លឹម​ខ្មៅ ​ប្រកួត​ចុងក្រោយ​វាយ​ស្មើ​ជាមួយ​លួ​ន សុខ​ខេង ​អ្នក​ប្រដាល់​ក្លិប​ព្រះខ័ន​រាជ​។​ចាំ​មើល​តើ​ពុទ្ធ​ ហ៊ុ​ច​ អាច​ទៅរួច​ជាមួយ​ឯម ខ្លឹម​ខ្មៅ​ឬ​អត់។​បឿ​ត រិទ្ធី អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ​នឹង​ជួប​ប្រកួត​ជម្រះបញ្ជី​ជាមួយ សរ សី អ្នក​ប្រដាល់​ក្លិប​ក្រសួងការពារជាតិ។​នេះ​ជា​ការ​ជួប​គ្នា​លើក​ទី​បី​របស់​ អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ។ ក្នុង​ការ​ជួបគ្នា​លើក​ទី​១​កន្លងមក​នោះ បឿ​ត រិទ្ធី វាយ​ចាញ់​សរ សី ដោយ​ពិន្ទុ និង​ជួប​លើក​ទី​២ បឿ​ត រិទ្ធី​ឈ្នះ​ដោយ​ពិន្ទុ​វិញ។​បឿ​ត រិទ្ធី មាន​កម្ពស់​ប្រហាក់​ប្រហែល​នឹង​សរ សី ដែរ ហើយ​សមត្ថភាព​បច្ចេកទេស​និង​ស្នៀត​ប្រដាល់​វិញ​នោះ​ក៏​មិនជា​លើ​គ្នា​ ប៉ុន្មាន​ដែរ។ គេ​វាយ​ចាញ់​សរ សី​លើក​មុន​នោះ ដោយសារតែ​គេ​ចេញ​ក្រោយ​សរ សី តែប៉ុណ្ណោះ។​

សរ សី ជួប​អ្នក​ដែល​មាន​កម្ពស់​ប៉ុនគ្នា​បែបនេះ គេ​វាយ​ដាច់​ដៃ​ចោល​ហើយ​ហើយ​គេ​វាយ​រឹតតែ​ល្អ​និង​ខ្លាំង​លើស​ដើម។ សរ សី គេ​មាន​អំនួត​ណាស់​នៅ​ពេល​ដែល​គេ​ជួប​អ្នក​ប្រដាល់​ខ្សោយ​ជាង​នោះ។ ដូចជា​ការប្រកួត​លើក​មុន សរ សី វាយ​មិន​ញញើត​ដៃ​ទេ ធ្វើអោយ​បឿ​ត រិទ្ធី សឹងតែ​គ្មាន​ឱ​កាស​វ៉ៃ​តបត​គេ​បាន ប៉ុន្តែ​ទីបំផុត​គេ​ចាញ់​បឿ​ត រិទ្ធី ដោយសារតែ​ការ​វាយ​រំលោភ​គេ​ពេក​នោះ។​បឿ​ត រិទ្ធី គេ​ក៏​ជា​អ្នក​ប្រដាល់​ដែល​វាយ​អាង​កម្លាំងបាយ​ដែរ និង ចូលចិត្ត​វាយ​សម្រុក​ដែរ។​ជួប​សរ សី​លើក​មុន​នោះ បឿ​ត រិទ្ធី​ វាយ​គ្រប​សង្កត់ជាប់​ទៅលើ​សរ សី។ ចាំ​មើល​នៅក្នុង​ជំនួប​លើក​ទី​៣​នេះ បឿ​ត រិទ្ធី ឬ សរ សី ដែល​ឈ្នះ​នោះ​អត់។​

ស្រិល ទ្រី អ្នក​ប្រដាល់​ក្លិប​គុជ​សា​កីឡា នឹង​ឡើង​ប្រកួត​សងសឹក​ជាមួយ​ស៊ឹម ប៊ុនឆៃ អ្នក​ប្រដាល់​ក្លិប​ព្រៃទទឹង​ខេត្តបាត់ដំបង។ ពីរ​នាក់​នេះ​ជួបគ្នា​ម្តង​ហើយ​កាលពី​ថ្ងៃទី​១២ ខែ​មករា​ កន្លង​មក​នេះ។ ស្រិល ទ្រី ៦ ប្រកួត​ចុងក្រោយ​នេះ វាយ​ចាញ់​គេ​ទាំងអស់ ដែល​ចុងក្រោយ​បំផុត​គឺ​ចាញ់​ស៊ឹម ប៊ុនឆៃ ដោយ​ពិន្ទុ។​ស៊ឹម​ប៊ុនឆៃ ជា​អ្នក​ប្រដាល់​ដែល​មាន​ភាព​ស៊ូ​នឹង​ការប្រកួត ទោះបីជា​គេ​ចាញ់​ប្រៀប​គូ ប្រកួត​ក្តី គេ​មិន​ងាយ​ចុះចាញ់​ទេ គឺ​វាយ​រហូត​ទាល់តែ​ឃើញ​ស​ខ្មៅ​ឈ្នះ​ចាញ់​តែម្តង។​សម្រាប់​ការ​ជួប​ស្រិល ទ្រី នេះ តាមមើល​ប៊ុនឆៃ​ប្រហែលជា​វ៉ៃ​បាន​អស់ដៃ​ហើយ ព្រោះ​កម្លាំង​ប៉ុនគ្នា តែ​កលល្បិច​ស្រិល​ទ្រី​ចាញ់​ប៊ុនឆៃ​ហើយ។​

ការប្រកួត ​ចុងក្រោយ ស៊ឹម ប៊ុនឆៃ វាយ​ឈ្នះ​ស្រិល ទ្រី ដោយ​ពិន្ទុ ចាំ​មើល​រវាង​ប៊ុនឆៃ​និង ស្រិល ទ្រី លើក​នេះ តើ​អ្នកណា​ជា​អ្នក​ទទួល​បាន​ជ័យជំនះ​នោះ។​ម៉ន បារាំង អ្នក​ប្រដាល់​ក្លិប​ព្រែក​ឯង​កីឡា នឹង​ឡើង​សងសឹក​ជាមួយ​ជួប ជាង អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ។ ជួប ជាង ជា​អ្នក​ប្រដាល់​ដែល​វាយ​រហ័ស ដក​រហ័ស ហើយ​ការពារ​ខ្លួន​បាន​ល្អ​ថែមទៀត។ ឯ ម៉ន បារាំង ស្នៀត​ប្រដាល់​របស់​គេ​ល្អ​គ្រាន់បើ​ដែរ តែ​គេ​ប្រកួត​រាង​ឆេវឆាវ​បន្តិច។ អ្នក​ប្រដាល់​រូប​នេះ​មាន​ចិត្តធំ​ថែម​ទៀត។​ទោះជា​យ៉ាងណា ជួប ជាង ធ្លាប់​វាយ​ឈ្នះ​បារាំង​ម្តង​ហើយ​នោះ លើក​នេះ​ប្រហែលជា​មិន​លំបាក​ប៉ុន្មាន​ទេ៕

 
 
វិ​សិទ្ធ
 
 
 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner