ព័ត៌មានថ្មីៗ៖
 

សង្ឃ​មួយ​ក្រុម​នាំ​គ្នា រាំ​ច្រៀង​ដូច​ស្ទាវ កំពុង​ឡើង​ក (Video Insie)

23 Jan 2014 09:09|ដោយ៖phanith | អន្តរជាតិ | មើល៖ 1829 | មតិ៖
 

ថៃ៖ ថ្មីៗនេះអ្នកប្រើប្រាស់ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានឃើញវីដេអូឃ្លីប ដែលមានរយៈជាង៣នាទីមួយ បង្ហាញពីសង្ឃមួយក្រុម បាននាំគ្នារាំច្រៀងយ៉ាង សង្ហាដូចជាមនុស្សធម្មតា និងខ្វល់ពីវិន័យក្នុង ព្រះពុទ្ធសាសនា នាំឲ្យខូចកិត្តិយសព្រះសង្ឃដទៃ ដែលស្អាតស្អំ។

វីដេអូឃ្លីប ដែលបង្ហាញពី សង្ឃកំហូចមួយក្រុម លួចរាំច្រៀងដូចជាក្មេងស្ទាវនោះ ត្រូវបានគេដឹងយ៉ាងច្បាស់ថា ជាសង្ឃក្នុងប្រទេសថៃ ហើយត្រូវបានអ្នកប្រើប្រាស់បណ្តាញ សង្គមហ្វេសប៊ុករិះគន់ យ៉ាងចាស់ដៃ ពីទង្វើអសីលធម៌នេះ ។

គេដឹងថាសាសនាព្រះពុទ្ធ គឺជាសាសនាដ៏ល្អមួយ សម្រាប់ឲ្យមនុស្សគោរព ប្រតិបត្តិ មិនគួរណាបួសធ្វើជាសង្ឃ ដែលត្រូវគេគោរពហើយ បែរជាមកធ្វើអំពើឡប់ឡែបែបនេះទេ ។ តែទោះជាយ៉ាងណា នេះគឺគ្រាន់តែជា សង្ឃមួយក្តាប់តូច តែប៉ុណ្ណោះ ដែលភ្លើតភ្លើន មិនគោរពវិន័យព្រះពុទ្ធសាសនា និងបានយកព្រះពុទ្ធសាសនាមកជាន់ឈ្លីបែបនេះ មិនបានន័យថា ព្រះសង្ឃទាំងអស់ក្នុងប្រទេសថៃ សុទ្ធតែប្រព្រឹត្តិបែបនេះទេ។

ទស្សនាសកម្មភាព ច្រៀងរាំយ៉ាងសប្បាយ ពីសំណាក់ព្រះសង្ឃ មួយក្រុមនេះ ដូចខាងក្រោម៖

 
 
 
 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner