ព័ត៌មានថ្មីៗ៖
 

កម្ពុជា​ទទួលបាន ​ភ្ញៀវ​ទេសចរ​បរទេស ប្រមាណ​ ៤,២​លាន​នាក់​

23 Jan 2014 11:40|ដោយ៖phanith | ជីវិតកម្សាន្ត | មើល៖ 2316 | មតិ៖
 
 
សម្តេចតេជោហ៊ុន សែន បានថ្លែងនៅថ្ងៃទី១៣ ខែមករា នេះថា នៅឆ្នាំ២០១៣ កន្លងទៅប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរបរទេសចំនួន ៤,២ លាននាក់ កើនឡើង ១៧ភាគរយ បើធៀបនឹង ឆ្នាំ២០១២។

ថ្លែងសន្និសីទ កម្ពុជាវៀតណាម លើកទី៤ ស្តីពីសហប្រតិបត្តិការ វិនិយោគ នៅវិមានសន្តិភាព សម្តេចបានមាន ប្រសាសន៍ថា បើតាមតួលេខ ដែលសម្តេច ទទួលបានពី ក្រសួងទេសចរណ៍នៅឆ្នាំ ២០១៣ កន្លងទៅនេះ មានភ្ញៀវ ទេសចរ បរទេសចំនួន៤,២លាននាក់ ដែលបានមក ទស្សនាកម្ពុជា គឺកើនឡើង ប្រមាណជាង១៧% បើប្រៀបធៀប ទៅនឹងឆ្នាំ ២០១២ កន្លងទៅ ក្នុងនោះទេសចរ វៀតណាម មានចំនួនជាង ៨៥ម៉ឺននាក។

សម្តេចបន្តថា ភាពសម្បូរបែប នៃមរតកវប្បធម៌ និងប្រវត្តិសាស្ត្រ រមណីយដ្ឋាន ធម្មជាតិ និងវប្បធម៌ ដូជាព្រៃព្រឹក្សា បឹងបួរ សមុទ្រ និងទេសភាពមាន លក្ខណៈទាក់ទាញ បានធ្វើឲ្យកម្ពុជា កា្លយជាទីចាប់អារម្ភរណ៍ នៃភ្ញៀវទេសចរ ប៉ុន្តែទោះជាដូច្នេះក្តី កត្តាចំបងដែលចូលរួម ដល់កំណើនខ្ពស់ ប្រកបដោយ គុណភាពនៃវិស័យនេះ គឺស្ថេរភាព នយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ដែលរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានខិតខំប្រឹងប្រែង រួមគ្នាកសាង និងថែរក្សានាពេលកន្លងមក៕
 
ផានិត
 
 
 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner