ព័ត៌មានថ្មីៗ៖
 

បាក់តេរី រាប់ពាន់ប្រភេទ រស់នៅក្នុងខ្លួនយើងម្នាក់ៗ

23 Jan 2014 16:45|ដោយ៖phanith | សុខភាព | មើល៖ 2231 | មតិ៖
 

យើងម្នាក់ៗ ផ្ទុកទៅដោយ បាក់តេរីប្រហែលច្រើនជាង10 000 ប្រភេទខុសៗគ្នា ដែលស្ថិតនៅក្នុងរាងកាយយើង សព្វថ្ងៃនេះ ដែលគិតជាទំងន់សរុបប្រហែល 2 គីឡូក្រាម។

ជាការពិតណាស់ផ្អែកទៅលើ គំរោង The Human Microbiome Project (HMP) Consortium យើងម្នាក់ៗ ផ្ទុកនូវ អតិសុខុមប្រាណ(មេរោគ) នូវចំនួនដ៏លើសលប់ ដែលមានចំនួន 10 ដងច្រើនជាង កោសិការបស់យើង។

ក្រុមការងារគំរោង បានប្រមូលគំរូ ចេញពី 18 ផ្នែកនៃរាងកាយ ដែលមានដូចជា ផ្លូវដង្ហើម, ស្បែក, ដង្កូវស៊ីធ្មេញក្នុងមាត់, បំពង់រំលាយអាហារ និង ប្រដាប់ភេទស្ត្រី ចេញពីមនុស្សជំទង់ មានសុខភាពល្អចំនួន 242 នាក់។ គេបានរកឃើញថា អតិសុខុមប្រាណ(មេរោគ) អាចខុសគ្នាច្រើន មិនមែនត្រឹមតែ ចេញពីផ្នែកខុសៗគ្នានៃរាងកាយ របស់មនុស្សម្នាក់ទេ ប៉ុន្តែ ខុសគ្នា រវាងមនុស្ស ម្នាក់ទៅ មនុស្សម្នាក់ទៀតផងដែរ។

ផ្នែកខ្លះនៃរាងកាយ មានលក្ខណ:សណ្ឋានដូចគ្នា រវាង មនុស្សម្នាក់ៗទៅនិងអ្នកដទៃទៀត។ នៅពេលដែលមនុស្សម្នាក់ នៅក្នុងមាត់អាចមានផ្ទុកទៅដោយ បាក់តេរី ចំរុះគ្នាជាច្រើន, នោះអ្នកដែលរស់នៅក្នុងសហគមន៍ ជាមួយគ្នាក៏មាន ប្រហាក់ប្រហែល គ្នាដែរ។

ផ្ទុយទៅវិញ បាក់តេរីដែលរកឃើញនៅលើស្បែក បង្ហាញ ពីភាពខុសគ្នាខ្លាំងរវាងមនុស្ស ប៉ុន្តែ មានតែជំពូកមធ្យមទេ ដែលស្ថិតក្នុង បុគ្គលម្នាក់។ ពួកក្រុមដែលមាន សាវតាជា ជនជាតិភាគតិច បង្ហាញចេញនូវទំនាក់ទំនងខ្លាំងជាងគេ ទៅលើភាពចំរុះគ្នា។

 ប៉ុន្តែនៅខណ: ដែលមានចំនួន អតិសុខុមប្រាណ ខុសៗគ្នា នៅក្នុង មនុស្សខុសៗគ្នា ពួកអតិសុខុមប្រាណនោះ ធ្វើការងារដូចៗគ្នា ដូចជា បំផ្លាញប្រភពថាមពល។

 
ផានិត
 
 
 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner