ព័ត៌មានថ្មីៗ៖
 

បុរស​ម្នាក់​ដើរ​តាម​ផ្លូវ​ត្រូ​វ​​គេ​​ជិះ​ម៉ូតូ​មក​ចាក់​ ២កាំបិត​ ចំ​ចុង​ដង្ហើម​​ស្លាប់​ភ្លាមៗ​នៅ​នឹ​ងកន្លែង​

24 Jan 2014 08:51|ដោយ៖phanith | អន្តរជាតិ | មើល៖ 1788 | មតិ៖
 

រាជ​​ធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ នៅនឹង​កន្លែង​ ខណៈ​ដែល​រូប​គាត់​កំពុង​ដើ​រ​តាម​ផ្លូ​វ​ ក៏​មាន​ជន​សង្ស័យ​ ៣នាក់​ ជិះ​ម៉ូតូ​ ១គ្រឿង​ មិន​ចាំ​ម៉ាក​ មក​កៀក​​ជិត​ជន​រង​គ្រោះ ហើយ​ដក​កាំ​បិត​ចាក់​​គាត់​ចំ​ចុង​ដង្ហើម​ ចំនួន​ ២កាបិត​ បណ្តាល​ឲ្យ​ដេក​ស្លាប់​ក្នុង​ថ្លុក​ឈាម​ ដែល​ហេតុ​ការណ៍​នេះ បង្ក​ឲ្យ​មាន​ការ​​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង ២ និង ១៥​នាទី យប់​រំលង​អា​ធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២៣ មករា​ ២០១៤​ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៧៣Eo តាម​បណ្តោយ​ផ្លូវ​១៤៨​ កែង​ផ្លូវ​១៥​ ក្រុម​ទី៥​ សង្កាត់​ផ្សារ​កណ្តាល​ទី១​ ខណ្ឌ​ដូន​ពេញ​។

សព​ជន​រង​គ្រោះ​ឈ្មោះ វង្ស​ ភារម្យ​ ភេទ​ប្រុស​ អាយុ​ ២៧​ឆ្នាំ មុខ​របរ​អ្នក​លក់​ចាប់​ហួយ​ និង​បើក​កន្លែង​ផ្ញើ​ម៉ូតូ​ ២៤​ម៉ោង​ នៅ​ផ្ទះ​កើត​ហេតុ​ខាង​លើ​ មាន​ប្រពន្ធ​ឈ្មោះ សុខ​ ដារ៉ា​វី អាយុ​ ២១​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ស្រុក​កៀន​​ស្វាយ​ ខេត្ត​កណ្តាល​៕

 
 
វីយូឡែត
 
 
 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner