ព័ត៌មានថ្មីៗ៖
 

ចៅហ្វាយ​ក្រុង​ឌូបៃ​ត្រៀម​ចំណាយ​ប្រាក់​ជាង8.160លាន​ដុល្លារ​សាង​សង់​ទីក្រុង​ថ្មី

30 Jan 2014 16:33|ដោយ៖sopheaktra | អន្តរជាតិ | មើល៖ 1813 | មតិ៖
 

សម្តេច​ស៊ីក​ ម៉ូហា​ម៉េដ​ ប៊ីន​រ៉ាឈីត​អាល់​ម៉ាកទូម​ ចៅ​ហ្វាយ​ក្រុង​ឌូបៃ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​២៨ មករា​ ២០១៤ ថាត្រៀម​ចំណាយ​ប្រាក់​បង្កើត​ឆ្នេរ​ខ្សាច​់​សិប្បនិមិត្ត​ប្រវែង​១៤គីឡូ​ម៉ែត្រ​ដោយ​ចាត់​ទុក​ជាផ្នែក​មួយ​ក្នុង​គម្រោង​មេហ្គាប្រូជែក​ មានតម្លៃ​ជាង​៨.១៦០​លាន​​ដុល្លារ​ ដើម្បី​បង្កើត​ទីក្រុង​ថ្មី​ដោយ​ដាក់​ឈ្មោះ​តាម​ឈ្មោះ​របស់ទ្រង​់ ។

គម្រោងការ​មេហ្គាប្រូជែក​ក្នុងការ​បង្កើត​ទីក្រុង​ថ្មី​នេះ​រំពឹង​ថា​ នឹង​សាង​សង់​រួច​រាល់​ក្នុង​ចន្លោះ​ឆ្នាំ​​២០១៨ទៅ២០១៩ ឬ​នៅ​មុន​ពេល​ដែល​ក្រុង​ឌូបៃ​ធ្វើ​ជាម្ចាស់​ផ្ទះ​រៀប​ចំ​ការ​តាំង​ពិព័រណ៍ទំនិញ​អន្តរជាតិ​២០២០​ ។ ទីក្រុង​ម៉ូហា​ម៉េដ​ ប៊ីន​រ៉ាឈីត​ ស៊ី​ទី​នេះ​នឹ​ង​ចំណាយ​ប្រាក់​សម្រាប់​សាង​សង់​ជាង​៨.១៦០លាន​ដុល្លារ​ ។

ក្រៅ​ពីមាន​ឆ្នេរខ្សាច់​សប្បនិមិត្ត​ប្រវែង​១៤​គីឡូ​ម៉ែត្រ​ និង​បឹង​ទឹក​ប្រៃ​យក​លំនាំ​តាម​ធម្មជាតិ​ដែល​មាន​ទំហំ​ជាង​៧គីឡូ​ម៉ែត្រ​នោះ​ នៅ​ផ្នែក​ខាង​ក្នុង​ទី​ក្រុង​ ម៉ូហាម៉េដ​ ប៊ីន​រា៉ឈីត​ ស៊ីទី​ មាន​សណ្ឋាគារ​ថ្មី​ជាង​១០០​ ឧទ្យាន​កំសាន្ត​ និង​ឧទ្យានសាធារណៈជាច្រើន​ទៀត ។
កា​លពី​សប្តាហ៍មុន​ សម្តេច​ស៊ិក ម៉ូហាម៉េដ​ ប៊ីន​អាល់​ម៉ាក​ទូម​ ជាព្រះរាជ​វង្ស​ក្នុង​ក្រុង​ឌូបៃ​ ទើប​តែលេចឮដំណឹង​ថា​ ព្រះអង្គ​បាន​ចំណាយ​ប្រាក់​ផ្ទាល់​របស់​ព្រះអង្គ​ទិញ​រថយន្ត​អាច​បើក​បរនៅ​លើទឹក​យក​លំនាំ​តាម​រថយន្ត​សើុបការណ៍​របស់​ ជេម ស្ប៊ន០០៧ ចំនួន​៦គ្រឿង​ ទុក​សម្រាប់​​​​ប្រើ​ប្រាស់​លំហែព្រះកាយ​របស​់​ព្រះអង្គ​ ដោយ​រថយន្ត​មួយ​គ្រឿងមាន​តម្លៃ​ប្រហែល​១៣៥.០០០ដុលា្លរ​ ។

កាលពីមុន​នេះ​មូល​និធិ​រូបិយវត្ថុ​អន្តរជាតិ​(IMF) ធ្លាប់​បាន​ក្រើន​រំលឹក​ដល់​សមជិក​រាជ​វង្ស​ឌូបៃ​ពី​ការ​ចំណាយ​ប្រាក់​ដ៏ហួស​ហេតុ​ដោយ​បញ្ជាក់​ថា សេដ្ឋកិច្ច​របស់​ឌូបៃ​អាច​ប្រឈម​មុខ​នឹង​ការខាតបង់​បន្ថែម​ ប្រសិន​បើ​គ្មាន​ផែន​ការ​លើ​ការចំណាយ​ស៏សម​ស្រប​ ក្រោយ​ពី​សេដ្ឋកិច្ច​ទើប​ងើប​ខាង​ផ្នែក​អចលនទ្រព្យ​ក្នុង​រវាងឆ្នាំ​២០០៨-២០០៩ ៕

 
ព្រះអាទិត្យ
 
 
 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner